Friday, December 21, 2018

ប្តូរទីតាំងថ្មី


សូមគោរព និងជំរាបជូនដំណឹងដល់លោកស្រី អ្នកនាងកញ្ញាជាទីរាប់អាន

ជាបឋមយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការពេញចិត្ត និងការគាំទ្រនូវស្នាដៃ ដែលចេញពីហាងយើងខ្ញុំ និងបន្តការគាំទ្រដល់យើងខ្ញុំ។ សកម្មភាពរបស់លោកស្រី អ្នកនាងកញ្ញា ជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតការងារដល់បងប្អូនស្ត្រី ជួយពួកគាត់ឲ្យមានការងារ ធ្វើ បង្កើនប្រាក់ចំណូល មិនចាំបាច់ចំណាកស្រុក ដែលមានការប្រថុយនិងហេតុការផ្សេងៗ ជាងនេះទៀតពួកគាត់អាចមានពេលវេលាគ្រប់គ្រាន់ក្នុងការនៅជិតក្រុមគ្រួសាររបស់ពួកគាត់ផងដែរ។

ដោយមើលឃើញពីសណ្តានចិត្ត ដ៏កក់ក្តៅនេះហើយ និងដើម្បីបំពេញតម្រូវការរបស់លោកស្រី អ្នកនាងកញ្ញា ឲ្យកាន់តែប្រសើរ ទាំងគុណភាពនិងសេវា ហាងកាត់ដេរ ស្នាដៃនារីខ្មែរ នឹងធ្វើការ ផ្លាស់ប្តូរទៅទីតាំងថ្មីដែល ស្អាត បន្ទប់ទទួលភ្ញៀវមានម៉ាស៊ីនត្រជាក់ប្រកបដោយផាសុខភាព ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៣១បេ ផ្លូវលេខ ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខ័ណ្ណចំការមន រាជធានីភ្នំពេញ (ចំងាយ ៣៥ម៉ែត្រពីទីតាំងហាងចាស់ និង៥០ម៉ែត្រខាងជើងរង្វង់មូល ផ្សារដើមថ្កូវ)។ ការបើកដំណើរការទីតាំងថ្មីនឹងចាប់ផ្តើមពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៩​តទៅ។

ហេតុដូចបានជំរាបជូនដំណឹងខាងលើ សូមលោកស្រី អ្នកនាងកញ្ញាទទួលជ្រាបជាព៌តមាន និងអញ្ជើញទៅទទួលយកសេវានៅទីតាំងថ្មីតាមពេលវេលាកំណត់ខាងលើ។ សូមមើលផែនទី និងសាកសួរពត៌មានលម្អិតតាមរយៈទូរស័ព្ទ ០១២ ២២ ៦២ ៧៤ / ០១៦ ២២ ៦២ ៧៤ ។


Wednesday, November 25, 2015

ការប្តូរទីតាំងថ្មី

សូមគោរព និងជំរាបជូនដំណឹងដល់លោកស្រី អ្នកនាងកញ្ញាជាទីរាប់អាន

ជាបឋមយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការពេញចិត្ត និងការគាំទ្រនូវស្នាដៃ ដែលចេញពីហាងយើងខ្ញុំ និងបន្តការគាំទ្រដល់យើងខ្ញុំ។ សកម្មភាពរបស់លោកស្រី អ្នកនាងកញ្ញា ជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតការងារដល់បងប្អូនស្ត្រី ជួយពួកគាត់ឲ្យមានការងារ ធ្វើ បង្កើនប្រាក់ចំណូល មិនចាំបាច់ចំណាកស្រុក ដែលមានការប្រថុយនិងហេតុការផ្សេងៗ ជាងនេះទៀតពួកគាត់អាចមានពេលវេលាគ្រប់គ្រាន់ក្នុងការនៅជិតក្រុមគ្រួសាររបស់ពួកគាត់ផងដែរ។

ដោយមើលឃើញពីសណ្តានចិត្ត ដ៏កក់ក្តៅនេះហើយ និងដើម្បីបំពេញតម្រូវការរបស់លោកស្រី អ្នកនាងកញ្ញា ឲ្យកាន់តែប្រសើរ ទាំងគុណភាពនិងសេវា ហាងកាត់ដេរ ស្នាដៃនារីខ្មែរ នឹងធ្វើការ ផ្លាស់ប្តូរទៅទីតាំងថ្មីដែល ស្អាត ធំទូលាយជាងមុន ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ១០ ផ្លូវលេខ ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខ័ណ្ណចំការមន រាជធានីភ្នំពេញ (ចំងាយ ១៥ម៉ែត្រខាងជើងរង្វង់មូល ផ្សារដើមថ្កូវ)។ ការបើកដំណើរការទីតាំងថ្មីនឹងចាប់ផ្តើមពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៦​តទៅ។

ហេតុដូចបានជំរាបជូនដំណឹងខាងលើ សូមលោកស្រី អ្នកនាងកញ្ញាទទួលជ្រាបជាព៌តមាន និងអញ្ជើញទៅទទួលយកសេវានៅទីតាំងថ្មីតាមពេលវេលាកំណត់ខាងលើ។ សូមមើលផែនទី និងសាកសួរពត៌មានលម្អិតតាមរយៈទូរស័ព្ទ ០១២ ២២ ៦២ ៧៤ / ០១៦ ២២ ៦២ ៧៤ ។



សូមទទួលនូវការគោរពដ៏ស្មោះស្ម័គ្រអំពីយើងខ្ញុំ
ហាងកាត់ដេរ ស្នាដៃនារីខ្មែរ


ភ្នំពេញ ថ្ងៃពុធ ទី២៥ ខែវិច្ឆិការ ឆ្នាំ២០១៥